លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ៣ឆ្នាំលោក ឈាង ឆៃគីម


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក ឈាង ឆៃគីម នៅសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧។