រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥


នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាបានបន្ត សម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសម្តេច ឯកឩត្តមលោកជំទាវ សមាជិកសមាជិកា ដ៏ឩត្តុង្គ ឧត្តមនៃរដ្ឋសភា។
សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ មានរបៀបវារៈ ចំនួនពីរ គឺការប្រកាស សុពលភាពនៃអណត្តិរបស់សមាជិក នីមួយៗចំនួន១៦រូប និងការបោះឆ្នោតទុកចិត្តបេក្ខជនជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន៣រូប។ សម្រាប់អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែលត្រូវជំនួសតំណែង អនុប្រធាន និងសមាជិក គ.ជ.ប ៣រូប ដែលបានលាលែងពីតំណែងគឺ ឯកឧត្តម នុត សុខុម មកពីកូតតាគណបក្សហ្វ៊ុនសុិន ប៉ិច ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេច ក្តីទុកចិត្តឱ្យធ្វើជា អនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំណែកលោក ហ៊ែល សារ៉ាត់ មកពីកូតាគណបក្សសញ្ជាតិកម្ពុជា និង ឯកឧត្តម ឌឹម សុវណ្ណារុំ មកពីសាលាក្តីខ្មែរក្រហម បានជាប់ជាសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕