ប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋខ្មែរឥស្លាម


នាព្រឹកថ្ងៃស្រុក ៥រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ ស ២០១៧ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា​ ដឹកនាំដោយលោកជំទាវ ទី​ បូរ៉ាស៊ី​ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋខ្មែរឥស្លាម សរុប៤៥គ្រួសារ ដែលរស់នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងឱកាសនោះដែរ​ គណៈប្រតិភូ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនខ្មែរឥស្លាមចំនួន៤៥គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន÷ ប្រេងឆា០២លីត្រ​ ត្រីខកំប៉ុង០៦កំប៉ុង​ ស្កសរ០១គីឡូក្រាម​ ប៊ីចេង០១កញ្ខាប់​ សាប៊ូលុច០៤ដុំ សារ៉ុង០១ អង្ករ២៥គីឡូក្រាម ថវិកា៧០,០០០រៀល និងបានឧបត្ថម្ភថវិកា​​ ៣,៤០០,០០០រៀល សម្រាប់ចាក់ដីបំពេញជុំវិញព្រះវិហារឥស្លាមផង​ដែរ។