សិក្ខាសាលា ស្ដីពី បេសកកម្មស្រាវជ្រាវ និងផ្ទៀងផ្ទាត់ ទីតាំងប្រវត្តិសាស្ត្រនៅខេត្តសៀមរាប


នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨-ធ្នូ-២០១៧ នៅសាលប្រជុំលេខ១ របស់រដ្ឋបាលខេត្តសៀមរាបបានបើកសិក្ខាសាលាមួយស្ដីពីបេសកកម្មស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទីតាំង ប្រវត្តិសាស្រ្ត ពីឯកឧត្តម បណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំរដ្ឋ បាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។ គោលបំណងនៃអង្គសិក្ខាសាលានេះ គឺធ្វើឡើងដើម្បី ស្រាវជ្រាវទីតាំងប្រវត្តិសាស្ត្រ ចាប់តាំងពី ឆ្នាំ១៩០៧ មក ទល់ បច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានមានប្រសាសន៍អំពី ប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩០៧ មកទល់ បច្ចុប្បន្ន ជាពិសេស លោកបានរៀបរាប់ពីប្រវត្តិសាស្ត្រក្នុង សម័យអាណានិគមនិយមបារាំង ដែលបាន កាន់កាប់នៅក្នុង ទឹកដីកម្ពុជាអស់រយៈពេលជិត១ទស្សវត្ស។ លោកបានបញ្ជាក់ផងដែរថា ការបើកសិក្ខាសាលានេះ គឺដើម្បីស្រាវជ្រាវ និងផ្ទៀង ផ្ទាត់ ទីតាំង ប្រវត្តិសាស្រ្ត ដូចជាផ្នែកបណ្ណសារដ្ឋានជាតិនៅឆ្នាំ១៩២៦ ឯកសារប្រវត្តិសាស្ត្រអាណានិគម និយមបារាំង នៅឆ្នាំ១៨៦៣-១៩៥៣ ឯកសារដែលបារាំងបកប្រែពីពង្សាវដាខ្មែរពីខ្មែរទៅជាភាសារបារាំង ដើម្បីចង់ដឹងពីប្រវត្តិសាស្រ្តខ្មែរ ឯកសារស្ដីពីការគ្រប់គ្រងដោយអំណាចកណ្ដាលរបស់រ៉េស៊ីដង់ជាន់ខ្ពស់បារាំង និងស្ដីពីការប្រគល់បណ្ដាខេត្ត មួយចំនួន ពីសៀម មកឲ្យកម្ពុជាផងដែរ។

ដូច្នេះ ដើម្បីឲ្យការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទីតាំងប្រវត្តិសាស្រ្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឯកឧត្ដម បា ន សំណូមពរដល់អង្គភាពពាក់ព័ន្ធ នៅក្នុងខេត្តសៀមរាប ឲ្យចូលរួមសហការក្នុងការស្រាវជ្រាវលើទីតាំង ប្រវត្តិ នៃប្រវត្តិសាស្ត្រ នានាក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ១៩០៧ ដើម្បីជាវិធីសាស្ត្រ ក្នុងការចងក្រង ប្រវត្តិរាជធានី/ខេត្ត របស់យើងទុក ជាឯកសារតទៅ៕