គ្រួសារសពអតីតយុទ្ធជនបានទទួលថវិកា៤លានរៀលពីសមាគមអតីតយុទ្ធជនកម្ពុជា


កំពង់ឆ្នាំងៈនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ លោក​ឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីក្រុមការងារ សមាគមអតីយុទ្ធជន ខេត្ត ស្រុក ឃុំ​ទួ អញ្ជើញយកថវិកា​ បេឡាមរណសង្រ្គោះ ចំនួន ៤,០០០,០០០ រៀល​ របស់សមាគមអតីតយុទ្ធជនកម្ពុជា ទៅជូនលោកស្រី កែវ យឿម ត្រូវជាប្អូនរបស់សព​ ឈ្មោះ ម៉ែន ម៉ឹក ជាអតីតគ្រួសាររបស់យុទ្ធជនពលី​ ​នៅភូមិថ្នល់ថ្មី​ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ លោកប្រធាន ក៏បានមានប្រសាសន៍សូមអភ័យទោសដល់ក្រុមគ្រួសារនៃសព ដែលក្រុមការងារ ស.អ.ក មានការយឺតយ៉ាវក្នុងការប្រគល់ថវិកាជូនក្នុងពេលប្រារព្វពិធីបុណ្យ​សព នេះផងដែរ៕