ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះត្រួតពិនិត្យផ្លូវមួយខ្សែដែលរងការខូចខាត និងសួរសុខទុក្ខលោកស្រី ដុំ ង៉ែត អាយុ៦១ឆ្នាំ ដែលមានជំងឺរ៉ាំរ៉ៃ


ក្រៅពីជួបប្រជុំជាមួយអាធ្ញរឃុំកំពង់ស្វាយ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ គ ស ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចុះត្រួតពិនិត្យផ្លូវមួយខ្សែដែលរងការខូចខាត និងសួរសុខទុក្ខលោកស្រី ដុំ ង៉ែត អាយុ៦១ឆ្នាំ ដែលមានជំងឺរ៉ាំរ៉ៃ ស្ថិតនៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានទិញដីចំនួន១៥ឡានសំរាប់ចាក់បំពេញផ្លូវខូចខាត ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរមានភាពងាយស្រួល ដែលបានចំណាយថវិកាអស់ចំនួន១៥០ដុល្លាអាមេរិច ឯកឧត្តមក៏បាននាំយកអំណោយមួយចំនួនមានដូចជា សារុងចំនួន០២ និងថវិកាចំនួន២០ម៉ឺនរៀល ប្រគល់លោកស្រី ដុំ ង៉ែត ដែលមានជំងឺរ៉ាំរ៉ៃសំរាក់ព្យាបាលនៅផ្ទះ ស្ថិតនៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។