ឯកឧត្តម ជា សុផារ៉ា បានអនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម អឺរ៉ុប ចូលជួបសម្ដែងការគួរសម


នៅរសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ H.E Professor Dr. ANTON CARAGEA ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម អឺរ៉ុប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។