រដ្ឋបាលរាជធានីភ្នំពេញ កំពុងដាក់លូទំហំ ១.៥ម សងខាងផ្លូវ


នៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូទំហំ ១.៥ម សងខាងផ្លូវលេខ ១៩៦២ ឬផ្លូវក្រាំងធ្នង់ ចាប់ពីផ្លូវលេខ ២០១១ឬផ្លូវ ទ្រី ហេង ដល់វត្តឈូកវ៉ា។
បណ្តាញលូថ្មីនេះ នឹងដោះស្រាយទឹកលិចនៅតំបន់ខាងលិចវត្តសំរោងអណ្តែត តំបន់ក្រាំងធ្នង់ តំបន់គោករការ។