សកម្មភាពមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំនៅប្រព័ន្ធស្រោចស្រព ទំនប់អាងទឹក ០៥ មានទីតាំងស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១៨៥ ហិកតា និងស្រូវប្រាំង ៣៥ ហិកតា ។