ឯកឧត្តម ហែម ពិសិដ្ឋ អញ្ជើញចូលរួមសិក្ខាសាលាអន្តរជំនឿ-សាសនា ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីឲ្យជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន


នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ.ស២០១៧នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជំនឿ-សាសនា ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីឲ្យជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងមានសិក្ខាកាមនិមន្ត-អញ្ជើញចូលរួមមកពីសាសនាចម្រុះ រួមមាន ព្រះពុទ្ធសាសនា គ្រឹស្តសាសនា ឥស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ ដែលមានព្រះសង្ឃ ចំនួន ៦០អង្គ និងគ្រហស្តចំនួន ១៤៥នាក់ ស្រី ១៥នាក់។
ដំណើរការអង្គសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌កិច្ចសន្ទនាអន្តរសាសនាដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រះរាជាណាចក្រកម្ពុជា គាំទ្រផែនការយុទ្ធសាស្រ្តនិង កម្មវិធីសុខដុមនីកម្មសាសនារបស់ក្រសួងធម្មការ និង សាសនា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការជួយឧបត្ថម្ភពីអង្គការ Danmission ៕