ទន្ទឹមនឹងប្រមូលផលដំណាំស្រូវវស្សា បងប្អូនប្រជាកសិករក្នុងខេត្តស្វាយរៀង ក៏បាន និងកំពុងបន្តធ្វើការបង្កបង្កើនផលដំណាំស្រូវប្រាំងជាបណ្តើរៗផងដែរ


តាមតួលេខក្រៅផ្លូវការ គិតមកត្រឹមថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៧ នេះ នៅទូទាំងខេត្តស្វាយរៀង ការប្រមូលផលស្រូវវស្សា សម្រេចបានលើផ្ទៃដី ចំនួន ១១៩.៧៥០ ហិកតា ស្មើនឹងប្រមាណ ៧០% នៃផ្ទៃដីអនុវត្តបាន ខណៈការអនុវត្តស្រូវប្រាំង សម្រេចបានលើផ្ទៃដី ចំនួន ១៣.២១០ ហិកតា ស្មើនឹងប្រមាណ ៦៦% នៃផៃនការដែលបានដាក់ចុះ ។