ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញ ជួបសំណេះសំណាលជាមួយមន្រ្ដីរាជការជាជនពិការ


ដើម្បីចូលរួមអបអរសាទរទិវាជនពិការកម្ពុជា លើកទី ១៩ និងទិវាជនពិការអន្ដរជាតិលើកទី ៣៥ នាព្រឹកថ្ងៃទី ១២ ខែ ឆ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ជួបសំណេះសំណាលជាមួយមន្រ្ដីរាជការជាជនពិការកំពុងបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ៤៥ នាក់ មកពីទីការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ដោយមានការឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕