ឯកឧត្តម ទេព ងន អញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់គណៈប្រតិភូព្រឹទ្ធសភាសាធារណរដ្ឋឆែក


នាវេលាម៉ោង១៨:៣០ ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស ២០១៧ នៅភោជនីដ្ឋានTobaz ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់គណៈប្រតិភូព្រឹទ្ធសភាសាធារណរដ្ឋឆែក​ ដឹកនាំដោយ ឯកឧត្តម Ivo Barek អនុប្រធានព្រឹទ្ធសភា​ សាធារណរដ្ឋឆែក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា​ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។