ឯកឧត្តម ឧត្តមសេនីយ៍ឯក កេ ដា អញ្ជើញចុះពិនិត្យវាយតម្លៃគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅក្នុងភូមិពូហ្យាម


រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងក្រុមបច្ចេកទេសខាងអង្គការOPCWចំនួន០៤នាក់ បានអញ្ជើញចុះពិនិត្យវាយតម្លៃគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី