ក្រសួងកិច្ចការនារី បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ


កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧ ក្រសួងកិច្ចការនារី បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ ស្តីពី នីតិវិធីរៀបចំនិងអនុវត្តថវិកាកម្មវធី តាមរយ:មូលនិធិទ្រទ្រង់ថវិការបស់សហភាពអឺរ៉ុប នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជ.អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ កែវ ចរិយា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តថវិកាកម្មវិធី មកពីក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញនិងខេត្តកណ្តាល និងតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ សរុបចំនួន៩៥នាក់ (ស្ត្រី៧១នាក់)។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១)ពង្រឹង ពង្រីក និងបង្កើនសមត្ថភាពរបស់មន្រ្តីពាក់ព័ន្ធនឹងនីតិវិធីរៀបចំ និងអនុត្តថវិកាកម្មវិធី ២)បង្កើនការយល់ដឹងពីនីតិវិធីចំណាយរេជ្ជទេយ្យបុរេប្រទាន និងកិច្វបញ្ជីកាគណនេយ្យ និងការអនុវត្តកិច្វលទ្ធកម្មសាធារណ: ៣) គាំទ្រ និងចូលរួមដើម្បីផ្សព្វផ្សាយពីការអនុវត្តថវិកាកម្មវិធីរបស់ក្រសួង និង ៤)ដើម្បីចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដំណាក់កាលទី៣។