ឯកឧត្តម វេង សាខុន អនុញ្ញាតឲ្យឯកឧត្តម ច្សច អេដហ្គា ចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងរសៀលថ្ងៃព្រហស្បតិ៍១១ រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យឯកឧត្តម ច្សច អេដហ្គា (George EDGAR) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាលើចំណុចសំខាន់មួយចំនួនដូចជាការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងជលផលសមុទ្រ ការរៀបចំគោលនយោបាយ និង វិធានការទប់ស្កាត់ការនេសាទសមុទ្រគ្មានការអនុញ្ញត និងខុសច្បាប់ និងការអភិរក្សធនធានជលផលសមុទ្រឲ្យមាននិរន្តរភាព ជាពិសេសគាំទ្រលើផែនការសកម្មភាពស្តីពីការគ្រប់គ្រងនិងចុះបញ្ជីស្ថិតិទូកនេសាទសមុទ្រដែលកំពុងរៀបចំដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រោមហិរញ្ញប្បទានឥតសំណងពីសហផាពអឺរ៉ុប។