ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុង ពិធីបើក សិក្ខាសាលាស្តីពី«ការអនុវត្តក្លឹបនៃក្តីស្រលាញ់ ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស័្មគ្រចិត្ត»


«ការបរិច្ចាគឈាម មិនមែនគ្រាន់តែដើម្បីជារូបភាព ឬការអនុវត្តគម្រោងនោះទេ តែជាការស័្មគ្រចិត្តរបស់បុគ្គលម្នាក់ៗ ផ្តល់ត្រលប់ពីខ្លួនឯងផ្ទាល់ទៅអ្នកដ៏ទៃ ដែលត្រូវការឈាម។ តាមរយៈក្លឹបនៃក្តីស្រលាញ់ យើងបានចូលរួមយ៉ាងសកម្មក្នុងការបំផុសចិត្តគំនិតរបស់យុវជន និងសាធារណជន និងផ្តល់ឱកាសអោយពួកគេក្លាយខ្លួនជាអ្នកផ្តល់ឈាមសកម្ម និងប្រចាំ។»
នេះជាប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុង ពិធីបើក សិក្ខាសាលាស្តីពី«ការអនុវត្តក្លឹបនៃក្តីស្រលាញ់ ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស័្មគ្រចិត្ត» ដែលរៀបចំដោយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សហការជាមួយ សសយក និងក្លឹបនៃក្តីស្រលាញ់​ នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៧។