ប្រជាពលរដ្ឋរស់នៅឃុំរលួស ស្រុកប្រាសាទបាគងបានអគ្គិសនីរដ្ឋប្រើប្រាស់ដូចគេដែរហើយ


នៅព្រឹកថ្ងៃសុក្រ ១២ រោច ខែ មិគសិរ ឆ្នាំរការ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋជូនប្រជាពលរដ្ឋប្រើប្រាស់ដូចគេដែរ ។

ក្នុងការតភ្ជាប់បណ្តាញអគ្គិសនីនេះ មានប្រជាពលរដ្ឋចំនួន ១៥៦គ្រួសារ ដែលរស់ក្នុងភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជាមួយនឹងការតភ្ជាប់បណ្តាញអគ្គិសនីថ្មីនេះ បងប្អូនប្រជាពលរដ្ឋបានសាទរ និងថ្លែងអំណរយ៉ាងខ្លាំងចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអូស ពង្រីកបណ្តាញនេះដល់ភូមិ ឃុំរបស់ពួកគាត់៕