ឯកឧត្តម អ៊ុន ចាន់ដា និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យសំណង់អាគារដ្ឋបាលឃុំភ្នំត្បែងពីរ


ថ្ងៃសៅរ៍១៣រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យសំណង់អាគារដ្ឋបាលឃុំភ្នំត្បែងពីរ និងឆ្លៀតពេលជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន ស្រុក-ឃុំ-ភូមិ-មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ សរុបចំនួន៥៣នាក់ ស្រីចំនួន០៣នាក់ ហើយបានឧបត្ថម្ភថវិការចំនួន១.០០០.០០០៛(មួយលានរៀល) ជូនដល់អ្នកចូលរួម ។