សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ពានរង្វាន់កីឡាវាយកូនហ្គោល «សម្តេចតេជោនាយករដ្ឋមន្រ្តី» លើកទី២


ថ្ងៃទី ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧​ នៅល្ងាចថ្ងៃអាទិត្យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្រ្តី» ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា។

ការប្រកួតកីឡាវាយកូនគោលនេះគឺរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់ ដែលមានជា ឯកអគ្គរាជទូត រដ្ឋទូតរបស់ប្រទេសនានា ប្រចាំនៅកម្ពុជាចំនួន៧ ហើយការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនហ្គោលប្រចាំនៅកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួត ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ជាលទ្ធផលការប្រកួតដោយ ១ក្រុម មាន ៣នាក់ ចំពោះ លេខ១ បានទៅក្រុម ឯឧត្តម នាង ផាត ឯកឧត្តម ហ៊ុយ ពិសិដ្ឋ និងឯកឧត្តម មាស សេង ដែលបានទទួលលទ្ធផល (-៩) ក្រុមលេខ២ ឯកឧត្តម បិន ឈិន ឯកឧត្តម ប៉ុល សារឿន និង ឯកឧត្តម ទូច សៀងហៃ ដែលទទួលបានពន្ទុក (-៨) ក្រុមលេខ ៣ បានទៅក្រុម ឯកឧត្តម ទៀ វិញ ឯកឧត្តម ខៀវ មុត និង ឯកឧត្តម មាស សំអុល ។ សម្រាប់ការប្រកួតឯកត្តជន គឺលេខ១ បានទៅលើក លោកឧកញ្ញា លី ហុង ដែលទទួលបានពិន្ទុក (-3) លេខ២ បានទៅលោក Poh Ee Kiat ជនជាតិស៊ីងហ្គាពួ លេខ៣ បានទៅលោក សេក វ៉ាន់សីហា បានពន្ទុក (+១) និង ការប្រកួតឯត្តជនដែរ តែសម្រាប Net Score គឺលេខ១ បានទៅលើលោក ព្រំ សួនប្រសិទ្ធ លេខ២ បានទៅលោក នូ អ៊ីដែន លេខ៣ បានទៅលើលោក លី គា ។ ចំពោះក្រុមដែលប្រកួតដោយ តាមរយៈការគណនាបន្ទាន់ គឺលទ្ធផលលេខ១ បានទៅលោក Tomoyuki Yamashita ជនជាតិជប៉ុន លេខ២ បានទៅលោក Veat Tha ហើយផ្នែកនារី Gross Score បានទៅលើ កញ្ញា ស្រី ស្រីនី លេខ២ បានទៅកញ្ញា ឈន វិច្ឆិកា ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់កីឡាករ កីឡាការិនីជ័យលាភី «សម្តេចតេជោនាយករដ្ឋមន្រ្តី» លើកទី២ Samdech Techo Prime Minister Cup 2017 និងបន្ទាប់មកបានអញ្ជើញថតរូបអនុស្សាវរីយ៍ និងពិសារអាហារពេលល្ងាចនៅក្នុងបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង៕