កិច្ចប្រជុំស្តីពីការគ្រប់គ្រងសណ្តាប់ របៀបរៀបរយនៅតំបន់ផាប់ស្រ្ទីត ផ្សារចាស់ និងបញ្ហាសំលេងរំខាន


នាព្រឹកថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ទៀ សីហា អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រង តំបន់ផាប់ស្រ្ទីត និងផ្សារចាស់ ដោយមានការចូលរួមពីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត និងម្ចាស់អាជីវកម្មធំៗមួយចំនួនក្នុងតំបន់ផាប់ស្រ្ទីតផ្ទាល់។

ឯកឧត្តម ប្រធានអង្គប្រជុំ បានណែនាំឲ្យអនុវត្តតាមគោលការណ៍ ដែលបានធ្លាប់បានណែនាំកន្លង លើបញ្ហាសំលេងរំខាន និងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតំបន់ផ្សារចាស់ និងតំបន់ស្ទ្រីត ជាពិសេសក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំសកល និងចូលរួមចលនាប្រលងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន នាឆ្នាំ២០១៨ ខាងមុខនេះ៕