ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះពិនិត្សកម្មភាពដាក់លូ ធ្វើផ្លូវ និង មណ្ឌលសុខភាព ក្នុងសង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្ដមឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមជាមួយក្រុមប្រឹក្សាសង្កាត់.ភូមិ និងយុវជនសង្កាត់ បានចុះពិនិត្យសកម្មភាពដាក់លូនៅផ្លូវម៉ាសុីនទឹក សកម្មភាពធ្វើផ្លូវចំការចិនទី២និងដាក់លូ ១ខ្សែប្រវែង ៩៧០ម៉ែត្រនិង សកម្មភាពធ្វើផ្លូវនិងលើកកំពស់ផ្លូវកុឡាលោមខ្សែប្រវែង ២០០ម និងបន្តទៅពិនិត្យមណ្ឌលសុខភាពជ្រោយចង្វារដែលជួសជុលរួចរាល់នៅតែបំពាក់ឧបករណ៌ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ។ដោយផ្លូវទាំង២ខ្សែ នេះនៅពេលរដូវវស្សាទឹកលិចមិនអាចធ្វើដំណើរបាន ពីថ្ងៃនេះតទៅប្រជាពលរដ្ឋបានធ្វើដំណើរលែងលំបាកដូចមុនទៀតហើយ ។