លោកជំទាវ វេជ្ជ.អ៊ឹង កន្ថាផាវី ជួបជុំគ្នាក្រោមប្រធានបទ ភាពជាដៃគូវិស័យសាធារណៈ និងឯកជនដើម្បីពង្រឹងភាពអង់អាចដល់ស្រ្តី


នៅក្នុងព្រឹត្តិការណ៍ចាប់ផ្តើម ជុំរុញភាពជាអ្នកដឹកនាំរបស់ស្រ្តី អ្នកចូលរួមមានកម្ពុជានិងបរទេសជាង១០០នាក់បានមកជួបជុំគ្នាក្រោមប្រធានបទ “ភាពជាដៃគូវិស័យសាធារណៈ និងឯកជនដើម្បីពង្រឹងភាពអង់អាចដល់ស្រ្តី” កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់លោកជំទាវ វេជ្ជ.អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។