លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សអន ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់វិទ្យាស្ថានអធិការកិច្ច


ព្រឹកថ្ងៃអង្គារ៍ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់វិទ្យាស្ថានអធិការកិច្ច នៅទីស្តីការក្រសួង។