រដ្ឋមន្ត្រីថាមពលនិងរ៉ែ និង អគ្គនាយកអគ្គិសនីឡាវទទួលស្វាគមន៍និងឯកភាពក្នុងការភ្ជាប់ភ្លើងមកខេត្តព្រះវិហារ


ឯកឧត្តម រដ្ឋមន្ត្រីថាមពលនិងរ៉ែ និង អគ្គនាយកអគ្គិសនីឡាវទទួលស្វាគមន៍និងឯកភាពជាមួយឯឧ កែវ រតនៈ ក្នុងការភ្ជាប់ភ្លើងមកខេត្តព្រះវិហារ ដែលនឹងធ្វើឲ្យថ្លៃអគ្គិសនីបច្ចុប្បន្ន ១១០០ ៛/គវម៉ ចុះមកក្រោម៨០០ ៛/គវម៉ ក្នុងពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនៅក្រុងវៀងច័ន្ទនេះនឹងបើកផ្លូវឲ្យមានការផ្គត់ផ្គង់អគ្គិសនីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលមកកម្ពុជាដែលបង្កើតលទ្ធភាពថ្មីសម្រាប់អគ្គិសនីកម្ពុជាពង្រីកការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋខេត្តព្រះវិហារ កំពង់ធំ មួយផ្នែកនៃខេត្តឧត្តរមានជ័យ និងបម្រុងបន្ថែមជូនខេត្តស្ទឹងត្រែង ។ ការនាំចូលជាបណ្តោះអាសន្ននេះជាការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងខណៈប្រទេសយើងកំពុងរង់ចាំការដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី និងខ្សែបណ្តាញក្នុងប្រទេសដែលកំពុងសាងសង់ ។