អភិបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាជាមួយក្រុមសិក្សាអង្គការ JICA នៃគម្រោងរថភ្លើងអាកាស AGT


នៅព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាជាមួយក្រុមសិក្សាអង្គការ JICA នៃគម្រោងរថភ្លើងអាកាស AGT ក្នុងរាជធានីភ្នំពេញ ។
គម្រោងខ្សែរត់រថភ្លើងអាកាសមានប្រវែង ១៨គម. រត់តាមបណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវ វេង ស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ។