លោកវរសេនីយ៍ទោ ឃិន បញ្ញា បានចុះសួរសុខទុក្ខ ភរិយាលោកអនុសេនីយ៍ត្រី ម៉េត លីមមានជម្ងឺកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី


មណ្ឌលគិរី៖ ភរិយាលោកអនុសេនីយ៍ត្រី ម៉េត លីម បម្រើការងារនៅវរះសេនាតូចអន្តរគមន៍លេខ១ ម្នាក់ មានជម្ងឺកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលស្វាមី បានទៅបំពេញបេសកម្មនៅសមរភូមិមុខតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ៣កើត​ ខែបុស្ស ឆ្នាំរការ នព្វស័កព.ស​២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ ឃិន បញ្ញា មេបញ្ជាការវរៈសេនាតូចអន្តរគមន៍លេខ១ បានចុះសួរសុខទុក្ខ និងនាំយកថវិកា២០ម៉ឺនរៀល អង្ករ៥០ គីឡូក្រាម ភេសជ្ជះ មី ត្រីខ ទឹកដោះគោ ដើម្បីផ្តល់ជូនដល់គ្រួសារយោធិនដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត