ឯកឧត្តម សុខ ឥសាន រំលេចសំណូមពរ៨ ចំណុច សម្រាប់បរិយាកាស នយោបាយល្អ នៅកម្ពុជា


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧ បានឡើងនូវសំណើ៨ចំណុច ដើម្បីឲ្យមានបរិយាកាសនយោបាយល្អ  នៅកម្ពុជា។

តាមរយៈបណ្តាញសង្គមតេឡេក្រាម  ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមុននេះ បន្តិច លោក សុខ ឥសាន បានឲ្យបញ្ជាក់ថា៖

–  ក្រោយរាជរដ្ឋាភិបាលកម្ពុជា មានវិធានការណ៍ផ្លូវច្បាប់ ចំពោះមេបក្សប្រឆាំង ពីទោសក្បត់ជាតិ និងក្រុមមេដឹកនាំអតីតបក្សប្រឆាំង ប្រជាជនកម្ពុជាទូទៅ មានការគាំទ្រតាមផ្លូវច្បាប់នេះរបស់រាជរដ្ឋាភិបាល ដោយបងប្អូនមានសុទិដ្ឋិនិយមថា សភាពការណ៍នយោបាយកម្ពុជា នឹងកាន់តែប្រសើរ ព្រោះគ្មានបក្សប្រឆាំង នឹងលែងមានឧបសគ្គ ដល់គ្រប់ជីវភាពសង្គម ដូចមុនទៀតហើយ។

​​​​​​​​​​​​​  ​​​    – ដើម្បីឲ្យកម្ពុជា  រក្សា បានសភាពការណ៍នយោបាយល្អ លុះត្រាតែបណ្តាប្រទេសកុំលូកដៃ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយត្រូវគោរពឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា ក្នុងការសម្រេចបញ្ហាផ្ទៃក្នុង ដោយខ្លួនឯង ។

– កុំកាន់ជើងអាយ៉ងរបស់ខ្លួន ដែលបានប្រព្រឹត្តបទល្មេីសព្រហ្មទ័ណ្ឌធ្ងន់ធ្ងរដល់ថ្នាក់ក្បត់ជាតិ និងបទល្មេីសច្បាប់ស្តីពីគណបក្សនយោបាយ ។ បេីទោះជានៅប្រទេសណាក៏ដោយ ជនក្បត់ជាតិ និងជនល្មើសច្បាប់ មិនដែលត្រូវបានឲ្យរួចទោសទាល់តែសោះ ។

– ស្នើឈប់លូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ហើយបង្គាប់បញ្ជាឲ្យធ្វើយ៉ាងនេះ យ៉ាងនោះ ធ្វើដូចជា កម្ពុជាស្ថិតនៅក្រោមអាណានិគមនិយមរបស់ខ្លួន ។

– ស្នើឈប់រុកគួនប្រទេសកម្ពុជា ដោយសារតែអូសទាញកម្ពុជា មិនបានទៅក្នុងភូមិសាស្ត្រនយោបាយរបស់ខ្លួន ក្នុងការរប្រកួតប្រជែង ខាងមនោគមវិជ្ជាអន្តរជាតិនោះ ។

– ស្នើបណ្តាប្រទេស កុំយកមនុស្សមា្នក់និងមនុស្សខុសច្បាប់មួយក្រុម ទៅដោះដូរនឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងកម្មករនិយោជិតរាប់លាននាក់ ។

– ទាំងអស់គ្នា ត្រូវទទួលស្គាល់ការពិត អ្នកណាធ្វេីត្រូវ គប្បីលេីកទឹកចិត្តនិងគាំទ្រ ។ ឯ អ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវតែទទួលការថ្កោលទោស ហេីយមិនគួរគាំទ្រទេ។

– ប្រទេស ធំ មិនគួរលូកដៃចូលកកូរកកាយ ផ្ទៃក្នុងបណ្តាប្រទេសតូចតាចនោះទេ ។ បើនៅតែចូលចិត្តលូកដៃ បណ្តាប្រទេសទាំងនោះ នៅតែមិនបានសុខជារហូត គ្មានថ្ងៃបញ្ចប់  ឡើយ ៕