លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអាគាររដ្ឋបាល ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា


ខេត្តកោះកុង​ ស្រុកមណ្ឌលសីមា​ ឃុំពាមក្រសោប​ ថ្ងៃពុធ​ ៣កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៧ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត,លោក​ ផៃធូន​ ផ្លាមកេសន​ អភិបាលរងខេត្ត,លោក​ អន​ ដាវុធ​ ប្រធានមន្ទីរសាធារណះការ​ និងដឹកជញ្ជូនខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអាគាររដ្ឋបាល​ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ដែលមានទំហំ ១០ម៉ែត្រ គុណ ១៤,៦ម៉ែត្រ