ឯកឧត្តម សួស គង់ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារកែលម្អផ្លូវពីកម្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ស្ថិតនៅលើខ្សែផ្លូវប្រវែង ១៤.៨០០ម


នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នេះ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឃន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារកែលម្អផ្លូវពីកម្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៤.២៥០ម ទទឹងខ្នងលើ ៦ម សាងសង់លូប្រអប់ចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវ ០១កន្លែង ស្ថិតនៅលើខ្សែផ្លូវប្រវែង ១៤.៨០០ម ចាប់ពីផ្លូវជាតិលេខ២ ត្រង់ក្លោងទ្វារវត្តទន្លេបាទី ខេត្តតាកែវ រហូតដល់ផ្លូវជាតិលេខ៣ ត្រង់ក្លោងទ្វារវត្តអង្គព្រោជ ភូមិជីម៉ៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ក្រសួងការពារជាតិ ៕