អ្នកចម្រៀងពិការកម្ពុជា១រូបកំពុងបង្ហាញសមត្ថភាពឲ្យពិភពលោកបានស្គាល់


អ្នក​ចម្រៀង​​ពិការ ប្រាក់ ​សុផាន់​ណា ​កំពុង​បង្ហាញពិភព​លោក​បាន​ស្គាល់​កម្ពុជា តាម​រយៈ​សមត្ថភាព​ច្រៀង​ និង​កម្លាំង​ចិត្ត​តស៊ូ​នៃ​ជីវិត​​របស់​ខ្លួន ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Our Better World នៃប្រទេស​សីង្ហបុរី​ ។

ប្រាក់ ផាន់​ណា​ បេក្ខជន​​កម្ពុជា​ដែល​ជា​ប់​ជម្រើសទាំង១០ ត្រូវ​បោះឆ្នោត​ ដើម្បី​ទទួល​បាន​ជ័យ​ជម្នះពីកម្មវិធី​នេះ​នៅ​ថ្ងៃ​ទី២៧ ធ្នូ​ ឆ្នាំ​២០១៧ ខាងមុខ។ កម្មវិធី​នេះ​​​មាន​ការ​ចូល​រួម​ប្រ​កួត​ប្រជែង​ពី​បេក្ខជន​មក​ពី​ជាង​៥០ប្រទេស​ក្នុង​ពិភពលោក​ ​ ដែ​លបង្ហា​ញពីជីវិ​តត​ស៊ូរបស់់ពួកគេ។ ជាអ្នក​និពន្ធ អ្នក​ចម្រៀង​ម្នាក់​​​ដែល​បាត់​បង់​គ្រប់​​យ៉ាងទាំង​កាយសម្បទា ​និង​ក្រុម​គ្រួសារ​គ្មាន​ទី​ពំនាក់​ លោក ប្រាក់ សុផាន់​ណា​ បាន​យក​ខ្សែ​ជីវិត​ពិត​របស់​ខ្លួន​ថត​ជា​វីដេអូ​​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ។