លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញអុជធូបបួងសួងលើភ្នំដោះក្រមុំ


រសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវ ភរិយាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ បានអញ្ជើញឡើងលើភ្នំដោះក្រមុំ អុជធូប និងថ្វាយគ្រឿងសក្ការៈ ដើម្បីចម្រើនសេចក្តីសុខជូនដល់ ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដែលលោកជំទាវត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឲ្យលោកជំទាវជាតំណាងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តព្រះពុទ្ធមណ្ឌលគិរី (ហៅវត្តលើ) ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានជួបសំណេះសំណាលជាមួយងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃដែលបាននិមន្ត និងអញ្ជើញមកពីខេត្តកោះកុង ហើយលោកជំទាវក៏បានប្រគេនបច្ច័យជូនដល់ព្រះសង្ឃផងដែរ។
សូមអានុមោទនាបុណ្យកុសលរៀងៗខ្លួន។