ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលអំណោយរថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿង មានតម្លៃ ៣៣ម៊ឺន ដុល្លារ


ក្រុមហ៊ុន Donaco International Limited បានជួយឧបត្ថម្ភនូវរថយន្តចំនួនពីរគ្រឿងជាប្រភេទគ្លីនិកចល័ត ដែលក្នុងនោះមានបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗមួយចំនួនដូចជា គ្រែ​ សម្ភារវះកាត់ ម៉ាស៊ីនអេកូសាស្រ្ត ម៉ាស៊ីនវាស់សង្វាក់បេះដូង ម៉ាស៊ីនវិភាគឈាម ម៉ាស៊ីនវាស់សម្ពាធឈាម សម្ភារពិនិត្យជំងឺត្រចៀកច្រមុះបំពង់ក ម៉ាស៊ីនសម្លាប់មេរោគ… ដែលស្មើនឹងទឹកប្រាក់ចំនួន ៣៣ម៉ឺនដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីជួយបង្កើនប្រសិទ្ធភាព និងនិរន្តភាពក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ពិធីប្រគល់រថយន្តនេះ ត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដែលមានការចូលពី ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងលោក Joey Lim Keong Yew នាយកប្រតិបត្តិក្រុមហ៊ុន