សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យ ប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥


នៅព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យ ប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥។

របៀបវារៈនៃសម័យប្រជុំមានចំនួនពីរគឺ៖

១. ការប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកថ្មី នៃរដ្ឋសភា នីតិកាលទី៥ ចំនួន ០១រូប។

២. ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម លី ឆេង ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា៕