កិច្ចប្រជុំការងារប្រតិបត្តិ និងក្រុមការងាររៀបចំកម្មវិធីមហោស្រពអប់រំ និងវប្បធម៌យុវជនអន្តរជាតិ ឆ្នាំ២០១៨


រាជធានី​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩កើត ខែ​បុស្ស ឆ្នាំ​រកា នព្វស័ក​ ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ២០១៧ នៅ​អគារ​រដ្ឋបាល​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​រៀបចំ​កិច្ចប្រជុំ​ការងារ​ប្រតិបត្តិ និង​ក្រុម​ការងារ​រៀបចំ​កម្មវិធី​មហោស្រព​អប់រំ និង​វប្បធម៌​យុវជន​អន្តរជាតិ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ IYECF 2018 រួម​ជា​មួយ​វត្តមាន​ឯកឧត្ដម លោកជំទាវ ​​លោក លោកស្រី ប្រធាន និង​មន្ត្រី​អប់រំ​ជា​ច្រើន​រូប​ទៀត។

កិច្ចប្រជុំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​បង្កើត​គណៈកម្មការ និង​ការ​ត្រៀម​រៀបចំ​កម្មវិធី​មហោស្រព​អប់រំ និង​វប្បធម៌​យុវជន​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១៨​ ដែល​ជា​ព្រឹត្តិការណ៍​មួយ​ផ្ដល់​ឱកាស​ដល់​​​យុវជន​កម្ពុជា និង​យុវជន​អន្តរជាតិ ​ផ្លាស់ប្ដូរ​ចំណេះ​ដឹង​គ្នា​ទៅវិញ​ទៅមក៕