លោកជំទាវកែច័ន្ទមុនីបានដឹកនាំប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តចូលរួមបុណ្យសពលោកយាយហឿននៅស្រុករលាប្អៀរ


កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃច័ន្ទ៨កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៧ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកជំទាវកែ ច័ន្ទមុនី ប្រធានកិតិ្តយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងនិងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយលោកជំទាវប៉ាល់ យឿន ប្រធានប្រតិបត្តិព្រមទាំងសហការីបានចុះសាកសួរសុខទុក្ខនិងចូលរួមមរណៈទុក្ខជាមួយគ្រួសារសពលោកយាយហឿនអាយុ៨៦ឆ្នាំស្ថិតក្នុងភូមិទ្រាជើងស្ថិតក្នុងស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងបាននាំយកថវិកានិងអំណោយមានគ្រឿងឧបភោគបរិភោគចូលរួមក្នុងពិធីបុណ្យផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកែច័ន្ទមុនីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខនិងចូលរួមមរណៈជាមួយគ្រួសារសពពីសំណាក់អគ្គមហាសេនាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់រដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ដែលកន្លងមកសម្តេចនិងលោកជំទាវតែងតែនឹករលឹក គិតគូរពីសុខទុក្ខ របស់ ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែ ងនៅពេលដែលមានទុក្ខលំបាក គឺសម្តេចនិងលោកជំទាវតែងផ្តល់ជូននូវអំណោយនិងថវិកាចូលរួមជាមួយបងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

លោកជំទាវកែច័ន្ទមុនីបានក៏បានផ្តាំផ្ញើដល់ចៅស្រីលោកយាយហឿនត្រូវខិតខំថែរក្សាសុខភាពដោយរស់នៅស្អាតហូបស្អាតផឹកស្អាតបើមានស្ថានភាពមិនស្រួលត្រូវរាយការណ៍អោយអាជ្ញាធរដែនដីដែលនៅជិតយើងបំផុតដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះលោកជំទាវកែ ច័ន្ទមុនីនិងសហការីបានចូលបុណ្យសពលោកយាយហឿននូវថវិកាចំនួន៤០ម៉ឺនរៀល,អង្ករម្ភៃគីឡូក្រាម,មី១កេស,ក្រម៉ា១,សារុង១ផងដែរ។

តំណាងអោយគ្រួសារសព បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សម្តេចអគ្គមហាពញាចក្រីហេងសំរិន,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន,លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអន,លោកជំទាវកែច័ន្ទមុនីព្រមទាំងសហការីទាំងអស់ដែលបានចូលរួមបុណ្យសពលោកយាយគាត់ សូមគោរពជួនពរដល់សម្តេចលោកជំទាវ សូមទទួលបានជ័យជំនះឈ្នះមារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុខដុមរម្សនា និងឆ្ពោះទៅកាន់វឌ្ឍនភាព និង ភាពសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត៕