មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ធ្វើការបើកទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង


មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ធ្វើការបើកទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង ជំហាន ១ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីបញ្ជូនទឹកតាមប្រឡាយមេ ១ ខ្សែ ប្រវែងប្រមាណ ៣០ គម ទៅកាន់ឃុំណាំតៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជូនបងប្អូនប្រជាកសិករនៅតំបន់នោះ ប្រើប្រាស់ក្នុងការងារបង្កបង្កើនផលដំណាំស្រូវប្រាំង ។