ពិធីប្រគល់សម្ភារៈបរិក្ខារស្តង់ដារអប្បបរមាសម្រាប់ការងាររដ្ឋបាលសាលារៀន ជូនដល់គ្រឹះស្ថានសិក្សាចំនួន ៥៥ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម


ស្រុក​កងមាស ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​សាលា​បឋមសិក្សា ហ៊ុន សែន ពាម​ជីកង បាន​ប្រារព្ធ​ពិធី​ប្រគល់​សម្ភារៈ​បរិក្ខារ​ស្តង់ដារ​អប្បបរមា​សម្រាប់​ការងារ​រដ្ឋបាល ជូន​ដល់​គ្រឹះស្ថាន​សិក្សា​ចំនួន ៥៥ ក្នុង​ស្រុក​កងមាស ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ការ​ប្រគល់​សម្ភារៈ​បរិក្ខារ​ស្តង់ដារ​អប្បបរមា​សម្រាប់​បម្រើ​ការងារ​រដ្ឋបាល​សាលា​រៀន ដែល​ប្រគល់​ជូន​សាលា​នីមួយៗ​រួម​មាន ម៉ាស៊ីន​ថត​ចម្លង ម៉ាស៊ីន​បោះពុម្ព កុំព្យូទ័រ​លើ​តុ និង​ទូរ​សម្រាប់​ទុក​ដាក់​ឯកសារ​មួយ​ចំនួន ដែល​នឹង​រួម​ចំណែក​ជួយ​សម្រួល​ឱ្យ​ការងារ​រដ្ឋបាល​សាលា​រៀន​មាន​ភាព​ងាយ​ស្រួល និង​ប្រសើរ​ឡើង ។