គម្រោងជួសជុលផ្លូវដីស និងក្រាលគ្រួសក្រហម ចំនួន៤ខ្សែ ដែលមានប្រវែង ២៧៤២ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានបញ្ចប់រួចរាល់ជាស្ថាពរ


កាលពីរសៀលថ្ងៃ សុក្រ ០៥ កើត ខែ បុស្សឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ គ.ស ២០១៧ មន្ត្រីទីចាត់ការផែនការ និងវិយោគសាលាខេត្តសៀមរាប បានចុះទៅបិទគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧ គម្រោងជួសជុលផ្លូវដីស និងក្រាលគ្រួសក្រហម ចំនួន៤ខ្សែ ដែលមានប្រវែង ២៧៤២ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ១,៥តឹក ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្រោយពីជួសជុលផ្លូវដីស និងក្រាលគ្រួសក្រហមរួច មុននឹងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រុមការងារក៏បានធ្វើការពិនិត្យបច្ចេកទេសក្នុងការកៀរ កិនបង្ហាប់ដីដោយមានការទទួលខុសត្រូវពីអ្នកម៉ៅការ មុននឹងក្រុមការងារខេត្តទទួលយកជាផ្លូវការ។

ក្រោយពីការពិនិត្យរបស់ក្រុមការងារបច្ចេកទេសមក ឃើញថាផ្លូវនេះ គឺអ្នកម៉ៅការបានអនុវត្តទៅតាមលក្ខ័ណ្ឌនៃកិច្ចសន្យា ទាំងទំហំ បរិមាណដែលបានចុះកិច្ចសន្យាជាមួយរដ្ឋបាលសង្កាត់ ។

សូមបញ្ជាក់ផងដែរថា ការជួសជុលផ្លូវដីស និងក្រាលគ្រួសក្រហមនេះ ប្រើប្រាស់រយៈពេលមួយខែ និងមានការធានាសុពលភាពរយៈពេល៦ខែ ផងដែរ