ស្រុកស្រីស្នំបានរៀបចំវេទិកាវេទិកាសាធារណៈស្តីពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រដ្ឋាភិបាល


ព្រឹកថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាក្រុមការងារថ្នាក់ជាតិ ចុះមុលដ្ឋានដើម្បីអនុវត្តកម្មវិធីនយោបាយ និងសុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រដ្ឋាភិបាល លោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត លោក នាក់ ណារ៉ុន អភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ បានអញ្ជើញក្នុងការសម្របសម្រួលវេទិកាសាធារណៈស្តីពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រដ្ឋាភិបាលនៅស្រុកស្រីស្នំ។

វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលមានចំនួនសរុប ៣៤១នាក់ ស្រី ១៤៨នាក់។

ការរៀបចំវេទិកានេះ ដើម្បីយល់ដឹងពីបញ្ហាប្រឈម និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាន សម្រាប់វាគ្មិនឆ្លើយបំភ្លឺ និងដោះស្រាយជូនប្រជាពលរដ្ឋវិញតាមនីតិវិធី៕