ឯកឧត្តម បណ្ឌិត ពេជ សោភ័ន និងឯកឧត្តម ម៉ៅ ធនិន បានក្រើនរំលឹកដល់ក្មួយៗសិស្សនិស្សិតទាំងអស់ ដែលទើបបញ្ចប់ការសិក្សា និងកំពុងបន្តការសិក្សា ត្រូវខិតខំរៀនសូត្រតាមជំនាញរបស់ខ្លួននីមួយៗ


ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានក្រើនរំលឹកដល់ក្មួយៗសិស្សនិស្សិតទាំងអស់ ដែលទើបបញ្ចប់ការសិក្សា និងកំពុងបន្តការសិក្សា ត្រូវខិតខំរៀនសូត្រតាមជំនាញរបស់ខ្លួននីមួយៗ ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដ ធានាប្រកបរបរចិញ្ចឹមជីវិត ជួយដល់ជីវភាពគ្រួសារ
កាត់បន្ថយភាពក្រីក្រ។

“ប្អូនៗក្មួយៗទាំងអស់ ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ហើយមិនត្រូវស្តាប់ ឬជឿរតាមការអូសទាញរបស់ជនមួយក្តាប់តូច ដែលធ្វើចលាចលក្នុងសង្គម ដើម្បីបម្រើមហិច្ឆិតាបក្សរបស់ខ្លួន ហើយធ្វើឲ្យប្រទេសជាតិមានសង្គ្រាម បង្ហូរឈាមគ្នានោះទេ។”…

ថ្នាក់ដឹកនាំទាំង២ បានក្រើនរំលឹកបែបនេះ ក្នុងឱកាសអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ប្រគល់សញ្ញាបត្រ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងជាងរថយន្ត របស់មជ្ឈមណ្ឌលបណ្តុបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ៕