ខេត្តសៀមរាប ចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋ ៤៥០គ្រួសារ នៅ ឃុំមុខប៉ែន ស្រុកពួក


ខេត្តសៀមរាប ៖ ថ្ងៃទី៦ ខែឧសភាឆ្នាំ២០១៦ ឯកឧត្តម គឹម ឆៃហៀង អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចូលរួមចែកទឹកស្អាតជូនប្រជាពលរដ្ឋខ្វះខាតទឹកបរិភោគ និងទឹកសម្រាប់ចម្អិនអាហារ ចំនួក ៤៥០គ្រួសារ ស្ថិតក្នុងភូមិមុខប៉ែននិងភូមិតាត្រាវ ឃុំមុខប៉ែន ស្រុកពួក ក្រោមអធិបតីឯកឧត្តមបណ្ឌិត យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការ ចូលរួមពីសំណាក់ប្រធានមន្ទីរ បរិស្ថាន ឧស្សាហ៍កម្ម អភិវឌ្ឍជនបទ រដ្ឋាករទឹក លោកអភិបាលស្រុកពួក លោកប្រធានក្រុមប្រឹក្សាស្រុក កងអាវុធហត្ថស្រុក អធិការនគរបាលស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀតបានចូលរួម។
Siem reap 8-5-2016 (4)                      Siem reap 8-5-2016 (1)
Siem reap 8-5-2016 (3)