នាវាទេសចរណ៍ចំនួន ០១ គ្រឿង ដែលជានាវាទី ២៨ មកពីកំពង់ផែ Vung Tau ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅវេលា​ម៉ោង ៧:០០ ព្រឹក​ថ្ងៃ​អង្គារ ៩​កើត ខែ​បុស្ស ឆ្នាំ​រការ នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​នាវា​ទេសចរណ៍​ចំនួន ០១ គ្រឿង ឈ្មោះ Sapphire Princess ដែល​ជា​នា​វាទី ២៨ មក​ពី​កំពង់ផែ Vung Tau ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ នាវា​ទេសចរណ៍​នេះ​បាន​ផ្ទុក​អ្នកដំណើរ​ចំនួន ២.៧៣៦ នាក់ (​ស្រី ១.៤៤៩ នាក់​) និង​នាវិក​ចំនួន ១.០៨២ (​ស្រី ២៣៦ នាក់​) ហើយ​នាវា​ទេសចរណ៍​នេះ នឹង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ម៉ោង ១៦:០០ ថ្ងៃ​ដដែល​ដោយ​ឆ្ពោះទៅកាន់​កំពង់ផែ Laem Chabang ប្រទេស​ថៃ ។​