ក្រសួងសាធារណការនិងដឹកជញ្ជូន ចុះពិនិត្យកំណត់ទីតាំងស្ថាបនាផែនិងស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ


នៅព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៧ ក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះពិនិត្យកំណត់ទីតាំងស្ថាបនាផែនិងស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ ចាប់ពីស្ពានព្រែកព្នៅដល់ក្រុងតាខ្មៅ។
គម្រោងនឹងសាងសង់ស្ថានីយ៍និងផែ ចំនួន ៦ទីតាំង លើផែនការចំនួន ១១ទីតាំង ដូចខាងក្រោមៈ
១-ទីតាំងក្រោមស្ពានព្រែកព្នៅ
២-ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ
៣-ទីតាំងកំពង់ផែភ្នំពេញ
៤-ទីតាំងអតីតកប៉ាលណាហ្កា ខាងជើងដអរិយក្សត្រ
៥-ទីតាំងភូមិដើមច័ន្ទច្បារអំពៅ
៦-ទីតាំងក្រុងតាខ្មៅ