រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំសិក្ខាសាលាស្តីពីការស្រាវជ្រាវ នៃគម្រោងចងក្រងប្រវត្តិខេត្តមណ្ឌលគិរី


រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំសិក្ខាសាលាស្តីពីការស្រាវជ្រាវ នៃគម្រោងចងក្រងប្រវត្តិខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតស ភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ញ៉ន សិទ្ធ អភិបាលខេត្តស្តីទី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរអង្កភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង០៥ក្នុងខេត្ត​ ។