លោកជំទាវ មិថុនា ភូថង អញ្ជើញបើក យុទ្ធនាការពាក់មួកសុវត្ថិភាព សម្រាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍


ខេត្តកោះកុង : ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញបើក យុទ្ធនាការពាក់មួកសុវត្ថិភាព សម្រាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ដល់អ្នកជិះម៉ូតូដែលអត់ពាក់មួកសុវត្ថិភាព។ លោកជំទាវ មានប្រសាសន៍អប់រំ ដល់អ្នកជិះម៉ូតូ អំពីសុវត្ថិភាពចរាចរណ៍ ហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព អំពីច្បាប់ចរាចរណ៍ និងចែកជូនអ្នកជិះម៉ូតូនូវខិតបណ្ណសុវត្ថិភាពចរាចរណ៍ ព្រមទាំងចែកមួកសុវត្ថិភាពផងដែរ។