ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត និងឯកឧត្តម នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាល និងបំពាក់អាវុធជូន កងកម្លាំងអន្ដរាគមន៍ពិសេស


នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត និងឯកឧត្តម នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាល និងបំពាក់អាវុធជូន កងកម្លាំងអន្ដរាគមន៍ពិសេស សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅរាជធានីភ្នំពេញ៕