អភិបាល ខេត្តកំពង់ចាម បើកកិច្ចពិធីប្រជុំផ្សព្វផ្សាយពង្រឹងគោលនយោបាយគាំពាំសង្គម


ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៨​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយពង្រឹងគោលនយោបាយគាំពាំសង្គម ។ ក្នុងនោះដែលមានការអានសេចក្តីណែនាំរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្តីពីការផ្សព្វផ្សាយ និងពង្រឹងគោលនយោបាយគាំពារសង្គម លេខ ១៣៦ ស.ខ.ល និងលេខ ១៣៧ ស.ខ.ល ។