ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯក សំអូន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ២០១៧ និងទិសដៅបន្ត


ក្រុងបាត់ដំបង ៖ព្រឹកថ្ងៃ អង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបការងារសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ២០១៧ និងទិសដៅបន្ត។
អញ្ជើញចូលរួមមាន ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ នាយកសាលាពលទាហានទី៥ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង តំបន់អភិវឌ្ឍន៍ មន្ទីរពេទ្យយោធភូមិភាគ សរុបចូលរួម៤៤នាក់នៅសាលប្រជុំយោធភូមិភាគ៕