ឯកឧត្តម កែវ រតនៈ និង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ទាមទារឲ្យភាគីម្ចាស់រោងចក្រអនុវត្តតាមច្បាប់ស្តីពីការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាដាច់ខាត


ការប្រឈមរបស់កម្មករនៅរោងចក្រស្រុកក្រគរត្រូវបានយកមកពិភាក្សានឹងដោះស្រាយតាមសំណើ និងក្រោមការចូលរួមរបស់ ឯកឧត្តម កែវ រតនៈ និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ។ ថ្នាក់ដឹកនាំទាំងពីរបានទាមទារឲ្យភាគីម្ចាស់រោងចក្រអនុវត្តតាមច្បាប់ស្តីពីការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាដាច់ខាត អង្គប្រជុំសម្រេចដាក់វិធានការតាមដានការងារនេះយ៉ាងហ្មត់ចត់ ។
ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៨